Sunday, January 27, 2013

Ms. Word-មេរៀនទី ៤៖ របៀបកែប្រែទ្រង់ទ្រាយ Microsoft Word 2010


ជាទូទៅគ្រប់កម្មវីធីទាំងអស់ដែលអ្នកគេបានបង្កើតតែងតែអនុញ្ញាត្តិឲ្យអ្នកប្រើប្រាស់អាចធ្វើការកែប្រែទ្រងទ្រាយ និងបន្ថែម បន្ថយឧបករណ៍ដែលអ្នកប្រើប្រាស់ចង់បានដើម្បីបំពេញតំរូវការរបស់ មនុស្សគ្រប់រូបទៅ តាមលទ្ធភាពដែលកម្មវិធីនីមួយៗ បានផ្តល់ឲ្យ។

ខាងក្រោមនេះជាកនែ្លងដែលអ្នកប្រើប្រាស់តែងតែធ្វើការកែប្រែ៖

Navigation Pane ជា Pane សំរាប់ Find, Browse the pages និង Browse Headings
Ruler ជាបន្ទាត់ក្រិត
Quick Access Toolbar ជាកន្លែងសំរាប់ផ្ទុកឧបករណ៍ដែលប្រើប្រាស់ជាញឹកញាប់
Color Scheme សំរាប់ប្តូរពណ៍កម្មវិធី Office
Auto Correct Option សំរាប់កែប្រែដោយស្វ័យប្រវត្ត
Text Boundaries ជាព្រំដែននៃអត្តបទ
Measurement in unit ជាំមាត្រដ្ឋានរបស់បន្ទាត់ក្រិត
Customize Ribbons សំរាប់បន្ថែម រឺបន្ថយ Tabs និង Commands


ដើម្បីឲ្យកាន់តែច្បាស់សូមមើលវិដេអូខាងក្រោម៖


Saturday, January 26, 2013

Ms. Word-មេរៀនទី៣៖ របៀបរក្សាទុកឯកសារ (Save/Save As)

ការរក្សាទុកឯកសារគឺមានភាពចាំបាច់ណាស់សំរាប់គ្រប់កិច្ចការរបស់អ្នក ព្រោះឯកសារនីមួយៗ
តែងតែមានការកែប្រែ រឺក៏សរសេរបន្ថែម ដូចនេះអ្នកត្រូវយល់ឲ្យបានច្បាស់ពីរបៀបនៃការរក្សា ឯកសារទុក។ គ្រប់កម្មវីធីកុំព្យូទ័រទាំងអស់តែងតែមានរបៀបជាច្រើនក្នុងការរក្សាទុក​ឯកសារ ដូចនេះសូមកុំយល់ថា ការដែលមានរបៀបច្រើនក្នុងការធ្វើអ្វីមួយជាមួយកម្មវីធីកុំព្យូទ័រ ជាភាពស្មុកស្មាញឲ្យសោះ ព្រោះវាអាចជួយបន្ថែមល្បឿននៃការប្រើប្រាស់កាន់តែលឿនមួយកំរិត ទៀតផងដែរ។

Ms.Word-មេរៀនទី ២៖ ការណែនាំឲ្យស្គាល់ផ្នែកសំខាន់ៗរបស់ Microsoft Word 2010

ការណែនាំឲ្យស្គាល់ផ្នែកសំខាន់ៗរបស់ Microsoft Word 2010
Introduction to Microsoft Word 2010 Screen