តែងតែមានការកែប្រែ រឺក៏សរសេរបន្ថែម ដូចនេះអ្នកត្រូវយល់ឲ្យបានច្បាស់ពីរបៀបនៃការរក្សា ឯកសារទុក។ គ្រប់កម្មវីធីកុំព្យូទ័រទាំងអស់តែងតែមានរបៀបជាច្រើនក្នុងការរក្សាទុកឯកសារ ដូចនេះសូមកុំយល់ថា ការដែលមានរបៀបច្រើនក្នុងការធ្វើអ្វីមួយជាមួយកម្មវីធីកុំព្យូទ័រ ជាភាពស្មុកស្មាញឲ្យសោះ ព្រោះវាអាចជួយបន្ថែមល្បឿននៃការប្រើប្រាស់កាន់តែលឿនមួយកំរិត ទៀតផងដែរ។
របៀបរក្សាទុកឯកសាររបស់ Microsoft Word 2010 ចែកចេញជា ២គឺ៖១. Save : សំរាប់រក្សាឯកសារទុក រឺ រក្សាឯកសារបន្តរ។
២. Save As : សំរាប់រក្សាឯកសារទុកដោយចំលងចេញពីឯកសារដើមដែលកំពុងប្រើប្រាស់។
ខាងក្រោមនេះជារបៀបនៃការ Save និង Save As
១.របៀបរក្សាឯកសារទុក រឺ រក្សាឯកសារបន្តរ (Save)៖
1) របៀបទី១៖ ចុច File រួចជ្រើសរើសយក Save
2) របៀបទី២៖ ចុច Ctrl ឲ្យជាប់រួចចុច S (បន្ទាប់មកធ្វើតាមរបៀបទី១)
3) របៀបទី៣៖ ចុច Alt ហើយចុច F ហើយចុច S (បន្ទាប់មកធ្វើតាមរបៀបទី១)
1) របៀបទី១៖ ចុច File រួចជ្រើសរើសយក Save
- បន្ទាប់មកលោកអ្នកនិងឃើងផ្ទាំងនេះ
- សូមដាក់ឈ្មោះឲ្យឯកសាររបស់អ្នក នៅត្រង់ File name។ Ex: studycompro
- បន្ទាប់មកសូមជ្រើសរើសទីតាំងរក្សាទុកឯកសារ ឧ. Document, Local Disk (D:), Desktop...
o Desktop: Save លើផ្ទៃអេក្រង់។
o Document: Save នៅក្នុង Document ដែលជាកន្លែងរក្សាឯកសារទូទៅ។
o Local Disk (D:) : Save ឯកសារនៅទីនេះមានភាពល្អប្រសើរជាងគេ ព្រោះមិនងាយបាត់បង់នៅពេល កុំព្យទ័រខូចរឺ មេរោគវាយស៊ី Windows។
- បន្ទាប់ពីជ្រើសរើសទីតាំងហើយសូមចុច Save ជាការស្រាច។
2) របៀបទី២៖ ចុច Ctrl ឲ្យជាប់រួចចុច S (បន្ទាប់មកធ្វើតាមរបៀបទី១)
3) របៀបទី៣៖ ចុច Alt ហើយចុច F ហើយចុច S (បន្ទាប់មកធ្វើតាមរបៀបទី១)
២. របៀបរក្សាឯកសារទុកដោយចំលងចេញពីឯកសារដើម (Save As)៖
1) របៀបទី១៖ ចុច File រួចជ្រើសរើសយក Save As (បន្ទាប់មកធ្វើតាមរបៀបទី១)
2) របៀបទី២៖ ចុច F12 (function Key (គ្រាប់ចុចដែលនៅជួរលើគេបង្អស់ Ex: F1, F2, F3…))
(បន្ទាប់មកធ្វើតាមរបៀបទី១)
3) របៀបទី៣៖ ចុច Alt ហើយចុច F ហើយចុច A (បន្ទាប់មកធ្វើតាមរបៀបទី១)

No comments:
Post a Comment