Thursday, January 24, 2013

Ms. Word-មេរៀនទី១៖ របៀបដំណើរការកម្ម​វិធី Microsoft Office Word 2010

Microsoft Office​ Word គឺជាកម្មវិធីមួយដែលជួយដល់កាងាររបស់លោកអ្នកបានយ៉ាងច្រើន ជាពិសេសនោះគឺការងារផ្នែកការិយាល័យតែម្តង វាមានសមត្ថភាពជាច្រើនដូចជា ការសរសេរអត្តបទ លិខិតស្នាម របាយការណ៍ បង្កើតជាតារាងបញ្ជី បញ្ជូលរូបភាព ធ្វើសៀវភៅ និង បញ្ជូលអក្សរឆ្លាក់បាន ផងដែរ។

ដើម្បីដំណើរការកម្មវិធី Ms. Word នេះបានសូមអនុវត្តន៍ដូចខាងក្រោមៈ

  • របៀបទី​ ១៖ តាម Start Menu
  1. ចូលទៅកាន់ Start Menu (នៅខាងក្រោមខាងឆ្វេង) 
  2. ជ្រើសរើស All Program à Microsoft Office à Microsoft Office 2010
  • របៀបទី​ ២៖ តាម Run
  1. ចូលទៅកាន់ Start Menu (នៅខាងក្រោមខាងឆ្វេង) 
  2. ជ្រើសរើស Run រួចវាយ winword នៅក្នុងប្រអប់ Open បន្ទាប់មកចុច OK
  • របៀបទី​ ៣៖ តាមក្តាចុច (Keyboard)
  1. ចុច Start key នៅលើ Keyboard ឲ្យជាប់ភ្ជាប់ជាមួយនិង R 
  2. បន្ទាប់មកវាយ winword នៅក្នុងប្រអប់ Open បន្ទាប់មកចុច OK (ដូចរូបរបៀបទី ២)

  • របៀបទី​ ៤៖ នៅលើផ្ទៃអេក្រង់ (Desktop)

  1. សូមស្វែងរក Logo របស់ Microsoft Word 2010 ដូចរូបខាងលើ 
  2. រួចចុច ២ដងផ្ទួនៗ ​(ចុចឲ្យបានរហ័រ) រឺ ចុច Right Click ហើយជ្រើសរើស Open 

ចំណាំប្រសិនបើលលោកអ្នកមិនអាចរក logo ខាងលើឃើញទេសូមចូលទៅកាន់

បន្ទាប់មកលោកអ្នកនិងទទួលបាន logo របស់ Microsoft Office Word មាននៅលើអេក្រង់របស់អ្នក


ដើម្បីងាយយល់សូមទស្សនាវីដេអូខាងក្រោមនេះ៖


No comments:

Post a Comment